ផ្ទីថ្ម , ជង្គង់ប្រើស, Black pigweed (Trianthema portulacastrum) Desert Horse Purslane.
(Trianthema portulacastrum) Black pigweed, ផ្ទីថ្ម, ជង្គង់ប្រើស(in Khmer).
French name: Pourpier courant, Brède cacayanga.
Japanese name: スベリヒユモドキ,
Thai name: ผักเบี้ยหิน, ผักโขมหิน,
Russian name: Триантема портулаковая,
Chinese name: 假海马齿,
Vietnamese name: Cây cỏ tam khôi, Sam biển, Cây dầu dầu.
ផ្ទីថ្ម (Trianthema portulacastrum L.) ជាអាហារបំប៉ន និង ជាឱសថពិសេស
ផ្ទីថ្មជារុក្ខជាតិប្រភេទស្មៅវាររាបនឹងដីជាកម្រាលឬគុម្ពដែលមានដើមថ្លោសៗ រលោងៗ មានប្រវែងរហូតដល់មួយម៉ែត្រ។ វាមានពណ៌ប្តូរពីបៃតងទៅជាពណ៌ក្រហម។ ស្លឹកដុះទល់ទង ជាគូៗ (មានទងខ្លីឬគ្មានទង) ក្រាស់ ស្រួយ រាងពងក្រពើមានប្រវែង២-៤ សង្ទីម៉ែត្រ ពណ៌បៃតង។ ផ្កាទោលតូចៗ ដុះចេញពីប្រគាបស្លឹកគ្មានទង ពណ៌ផ្កាឈូកតិចៗ ឬបៃតងភ្លាវ។ ផ្កាវាមានកេសរញី១០-២០ និង កេសរឈ្មោល១។ ផ្លែវាមានរាងកោង ពងក្រពើស្រួច ប្រេះខាងគល់។ គ្រាប់វារាងដូចគ្រាប់សណ្តែក ប្រវែង១មម។
ផ្ទីថ្មមានដុះច្រើននៅស្ទើរគ្រប់ទ្វីប។ វាតែងដុះនៅតាមមាត់សមុទ្រ ដីខ្សាច់វាលស្រែចម្ការ និងដីទំនេរ។
ដើមនិងស្លឹក គេប្រើជាអាហារបំប៉ន ស្លរជាសម្លរ ឆា ចៀន បំពង ស្រុះជាអន្លក់ ឬបបរឲ្យសត្វធ្វើជាចំណី។ គេក៏យកវាធ្វើជាឱសថព្យាបាលជំងឺជាច្រើនមុខដែរ។ ឫសវាមានរសជាតិល្វីងតិចៗ។
ក_គុណប្រយោជន៍ :
១-ការពារថ្លើម សរសៃឈាម បេះដូង ភ្នែក ស្បែក និងសក់។
២-កាត់បន្ថយហានិភ័យគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល លើសឈាម ទឹកនោមផ្អែម ។
៣-ទប់ស្កាត់ការកកើតជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេរីបេរី ។
៤-ពង្រឹងប្រព័ន្ធខួរក្បាល និងកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត និងពន្យារភាពចាស់ជរា។
៥-ព្យាបាលអាការៈ គ្រុនក្តៅ ទល់លាមក (ប្រើរុក្ខជាតិទាំងមូលកាត់ឫសចេញ ហាលស្ងួត ពី១៥-៣០ក្រាម ដាំទឹកផឹក)។
ខ_សកម្មភាពនៃសារធាតុក្នុងដើមផ្ទីថ្ម :
(Pharmacological/Biological Activities of T. Portulacastrum L. ):
1- សកម្មភាពប្រឆាំងនឹងផ្សិត (Antifungical activity)
2- Chemosterilant/molting hormone activity (សម្អាតជាតិគីមីដែលចាក់បញ្ចូលក្នុងខ្លួនសម្រាប់ធ្វើអន្តរាគមន៍វេជ្ជសាស្ត្រ)
3- សកម្មភាពបំបាត់ការឈឺចាប់ (Analgesic activity/antinociceptive activity)
4- សកម្មភាពបញ្ចុះជាតិស្ករក្នុងឈាម (Antihyperglycemic activity/hypoglycemic)
5- សកម្មភាពបញ្ចុះជាតិខ្លាញ់ (Hypolipidemic activity)
6- សកម្មភាពប្រឆាំងមហារីក (Anticarcinogenic activity)
7- សកម្មភាពការពារថ្លើម (Hepatoprotective activity)
8- សកម្មភាពប្រឆាំងអុកស៊ីដកម្ម (Antioxidant activity)
9- ជំងឺក្រិនតម្រងនោម (Glomerulosclerosis).
គ_សារធាតុសង្ខេបដែលមានក្នុងផ្ទីថ្ម
១-សម្បូណ៌ខ្លាញ់ប្រភេទអូមេហ្កា-3 (Omega-3) សម្រាប់បញ្ចុះកូឡេស្តេរ៉ូល (Cholesterol) គ្រប់គ្រងសរសៃឈាមថែទាំបេះដូង ការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺគាំងបេះដូង។ វាជាជំនួយពង្រឹងប្រព័ន្ធខួរក្បាល កាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត។
២-មានជីវជាតិ អា បេ១ បេ៣ សេ និង អឺ (vit A, B1, B3, C & E) ខ្ពស់ ដែលជាសារធាតុប្រឆាំងអុកស៊ីដកម្មដើម្បីពន្យារការបំផ្លាញកោសិកា និងពន្យារភាពចាស់ជរា។
៣-អំបិលខនិកដូចជា ប៉ូតាស្យូម(K) សូដ្យូម(Na) កាល់ស្យូម(Ca) ដែក(Fe) ស័ង្គសី(Zn) ទង់ដែង(Cu) ម៉ាញេស្យូម(Mg) ម៉ង់ហ្កាណែស(Mn) ក្រូម(Cr) ដែលសរីរាង្គយើងត្រូវការប្រចាំថ្ងៃ។
៤-អាល់កាឡូអ៉ីតមួយចំនួនដូចជា បេតាស្យានីន (Betacyanine) ពុយណារណាវីន (punarnavin) ទ្រីយ៉ង់តេមីន (Trianthemin) និង សាប៉ូនីន (Saponin)
៥-សារធាតុផ្សេងៗជាច្រើនទៀត។
■■■■■■■■■
កបនឹងជំងឺច្រើនមុខណាស់ ។
ប៉ុន្តែកុំភ្លេចធ្វើអន្លក់ជ្រលក់ទឹកគ្រឿងគឺប្រាកដជាកបជាងគេ។
និយាយកម្រិតចំនួន៣០ក្រាម ដូចមិនត្រូវទេដឹង,គិត មើល.
បានផ្ទីថ្មហើយ ហាន់វា ដាក់អង្ក លាយកន្ទក់ រួចបបរ ពេលឆ្អិនដាក់ឲ្យេជ្រូកស៊ី
ស្លកកូស្ងសុីអន្លក់
អាហ្នឹងគេហៅដើមក្បិតជួរ. ទេអីប្អូនប្រុស
ដាំស្ងោរពិសារទៅ ដឹងតែបន្ទរបង់ស្រួល អស់ពីក្នុងពោះវៀន ជួយបញ្ចុះជាតិអាសីុត
យកទៅត្រឡប់ខ្លញ់ក៏ឆ្ងាញ់ម្យាងដៃរ
ស្លកកូស្ងសុីអន្លក់
Comments
Post a Comment